គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:26-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ និង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ

27. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​ស្តេច​មិន​ព្រម​បើក​ឲ្យ​គេ​ទៅ​ទេ

28. ផារ៉ោន​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ថយ​ចេញ​ពី​អញ​ទៅ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មក​នៅ​មុខ​អញ​ទៀត​ឡើយ ដ្បិត​បើ​ថ្ងៃ​ណា​ដែល​ឯង​មក​នៅ​មុខ​អញ នោះ​ឯង​នឹង​ត្រូវ​ស្លាប់

29. ម៉ូសេ​ក៏​ទូល​ឆ្លើយ​ថា បន្ទូល​នោះ​ត្រូវ​ណាស់ ទូល‌បង្គំ​លែង​មក​គាល់​ទ្រង់​ទៀត​ហើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 10