គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 1:16-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សំរាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សំរាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សំឡាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ

17. ប៉ុន្តែ​ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ

18. ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ

19. ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ

20. ដូច្នេះ​ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​កាន់​តែ​ចំរើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កំឡាំង​គ្រប់​ចំពូក

21. ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចំរើន​ពូជ​ឲ្យ​គេ។

22. នោះ​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​បណ្តា​រាស្ត្រ​ថា អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​មក នោះ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ចេញ តែ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 1