គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 1:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ប៉ុន្តែ ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចំរើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល

13. ក៏​ចាប់​ប្រើ​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​តឹង‌រ៉ឹង

14. ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ និង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។

15. រួច​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ឆ្មប​សាសន៍​ហេព្រើរ ដែល​១​ឈ្មោះ​នាង​ស៊ីប្រា ហើយ​១​ទៀត​ឈ្មោះ​នាង​ពូអា ថា

16. កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សំរាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សំរាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សំឡាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ

17. ប៉ុន្តែ​ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ

18. ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ

19. ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ

20. ដូច្នេះ​ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​កាន់​តែ​ចំរើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កំឡាំង​គ្រប់​ចំពូក

សូមអានជំពូកពេញលេញ និក្ខមនំ 1