គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 1:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ ជា​មួយ​នឹង​យ៉ាកុប ព្រម​ទាំង​គ្រួសារ​គេ​រៀង​ខ្លួន

2. គឺ​រូបេន​១ ស៊ីម្មាន​១ លេវី​១ យូដា​១

3. អ៊ីសាខារ​១ សាប់យូល៉ូន​១ បេន‌យ៉ាមីន​១

4. ដាន់​១ ណែប‌ថាលី​១ កាឌ់​១ និង​អេស៊ើរ​១

5. ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​មក​ទាំង​ប៉ុន្មាន នោះ​មាន​ចំនួន​៧០​នាក់ ឯ​យ៉ូសែប​លោក​បាន​នៅ​ស្រុក​អេស៊ីព្ទ​ហើយ

6. យ៉ូសែប​ក៏​ស្លាប់​ទៅ ព្រម​ទាំង​បង​ប្អូន​លោក​ទាំង​អស់ និង​អស់​មនុស្ស​ដំណ​នោះ​ទាំង​អស់​ដែរ

7. តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​បង្កើត​កូន​ដុះ‌ដាល​ចំរើន​ជា​ច្រើន​ឡើង ក៏​បាន​ទៅ​ជា​ស្តុក‌ស្តម្ភ​ឡើង​សន្ធឹក ទាំង​នៅ​កុះ‌ករ​ពេញ​ក្នុង​ស្រុក​នោះ។

8. នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ

9. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ

10. ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ

សូមអានជំពូកពេញលេញ និក្ខមនំ 1