គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 6:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​វេលា​យប់​ថ្ងៃ​នោះ​ឯង ស្តេច​ទ្រង់​ផ្ទំ​មិន​លក់​ទេ ដូច្នេះ ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវភៅ ដែល​កត់​អស់​ទាំង​រឿង​ទុក​សំរាប់​ពង្សាវតារ​មក រួច​គេ​ក៏​អាន​មើល​ថ្វាយ​ស្តេច

2. នោះ​ឃើញ​មាន​សេចក្ដី​កត់​ទុក ពី​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​ភ្នាក់‌ងារ​២​នាក់​របស់​ស្តេច ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ ដែល​បាន​រក​ឱកាស​ដល់​ព្រះ‌ជន្ម​នៃ​ស្តេច​អ័ហា‌ស៊ូរុស

3. ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ និង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក ដែល​បំរើ​ស្តេច ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ

4. ខណៈ​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ

5. ដូច្នេះ ពួក​មហា‌តលិក​ទូល​ទ្រង់​ថា គឺ​ជា​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទីធ្លា​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​លោក​ចូល​មក​ចុះ

សូមអានជំពូកពេញលេញ នាងអេសធើរ 6