គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 4:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហាថាក់​ក៏​ចេញ​ទៅ​ឯ​ម៉ា‌ដេកាយ នៅ​ត្រង់​ទីធ្លា​ក្រុង ដែល​នៅ​មុខ​ព្រះ‌រាជ‌វាំង

7. ហើយ​ម៉ា‌ដេកាយ​ប្រាប់​គាត់ ពី​គ្រប់​ទាំង​ដំណើរ​ដែល​បាន​កើត​មក​ដល់​ខ្លួន និង​ពី​ចំនួន​ប្រាក់​ដែល​ហាម៉ាន​បាន​សន្យា​បញ្ចេញ​ទៅ​ឯ​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន ឲ្យ​បាន​បំផ្លាញ​ដល់​ពួក​សាសន៍​យូដា

8. ក៏​ឲ្យ​សំណៅ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ ជា​សេចក្ដី​ដែល​បាន​ប្រកាស​ប្រាប់​នៅ​ក្រុង​ស៊ូសាន បង្គាប់​ឲ្យ​សំឡាប់​គេ ដល់​ភ្នាក់‌ងារ​នោះ ឲ្យ​នាំ​យក​ទៅ​បង្ហាញ​ដល់​អេសធើរ ហើយ​រាប់​រៀប​ទូល​ព្រះ‌នាង​ឲ្យ​ជ្រាប ព្រម​ទាំង​ផ្តាំ ឲ្យ​ព្រះ‌នាង​ចូល​ទៅ ទូល​អង្វរ​ចំពោះ​ស្តេច ថ្វាយ​ពាក្យ​សំណូម​ជំនួស​សាសន៍​របស់​ខ្លួន​ផង។

9. ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ

10. រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា

11. អស់​ទាំង​ពួក​បំរើ​របស់​ស្តេច និង​ពួក​បណ្តា‌ជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ​ទោះ​ប្រុស ឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ

12. រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។

13. ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថា​ព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ

14. ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះ​ឯង​ទេ​ដឹង

15. ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា

សូមអានជំពូកពេញលេញ នាងអេសធើរ 4