គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 2:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សំរាប់​ឲ្យ​នាង​ជំរះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បំរើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង និង​ស្រី​បំរើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ

10. ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ និង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ

11. ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​នឹង​បាន​ទៅ​ជា​អ្វី។

12. រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជំរះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សំរាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់

13. នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច

14. នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។

សូមអានជំពូកពេញលេញ នាងអេសធើរ 2