គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 1:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គេ​ឲ្យ​ផឹក​ដោយ​ប្រដាប់​មាស​ដែល​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ហ្លួង​ជា​បរិបូរ​តាម​សណ្ឋាន​ស្តេច

8. តែ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ ដ្បិត​ស្តេច​ទ្រង់​បាន​ចេញ​ច្បាប់ បង្គាប់​ដល់​ពួក​ភ្នាក់‌ងារ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​តាម​ចិត្ត​របស់​មនុស្ស​នីមួយៗ។

9. ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្រីៗ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ស្តេច​អ័ហា‌ស៊ូរុស​ដែរ

10. លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្តេច​អ័ហា‌ស៊ូរុស

11. ឲ្យ​ទៅ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្តា‌ជន និង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំង‌ឡាយ ពី​ព្រោះ​ព្រះ‌នាង​មាន​រូប‌ឆោម​ល្អ​ពេក​ណាស់

12. តែ​ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយ‌សារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ឡើង​ក្នុង​ព្រះ‌ទ័យ​ទ្រង់។

13. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ ដល់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​ប្រព្រឹត្ត ដ្បិត​តាម​ទំលាប់​របស់​ស្តេច​ទ្រង់​តែង​តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ និង​សេចក្ដី​វិនិច្ឆ័យ

14. រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា និង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ

សូមអានជំពូកពេញលេញ នាងអេសធើរ 1