គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងអេសធើរ 1:19-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. បើ​សិន​ជា​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​បាន​ឡើយ ហាម​មិន​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​ទៀត ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​ដំណែង​យស​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត​ដែល​វិសេស​ជាង

20. ដូច្នេះ កាល​ណា​ព្រះ‌រាជ‌ឱង្ការ​របស់​ស្តេច​បាន​ប្រកាស​ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់ (រីឯ​នគរ​ទ្រង់​នោះ​ធំ​ណាស់) នោះ​ស្ត្រី​ទាំង​អស់​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ប្ដី​ខ្លួន ទោះ​ទាំង​ធំ​ទាំង​តូច​ផង

21. សេចក្ដី​នោះ​ក៏​គាប់​សព្វ​ព្រះ‌ទ័យ​ដល់​ស្តេច និង​ចិត្ត​នៃ​ពួក​នាយក​ផង រួច​ស្ដេច​ទ្រង់​ក៏​ធ្វើ​តាម​ពាក្យ​របស់​មមូកាន

22. ទ្រង់​ផ្ញើ​ព្រះ‌រាជ‌សារ​ទៅ​ដល់​អស់​ទាំង​ខេត្ត​របស់​ស្តេច គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ទៅ​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ បង្គាប់​ថា មនុស្ស​ប្រុសៗ ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ខ្លួន ហើយ​សេចក្ដី​នោះ​ក៏​បាន​ប្រកាស​ទួទៅ តាម​ភាសា​របស់​ជន​គ្រប់​ជាតិ។

សូមអានជំពូកពេញលេញ នាងអេសធើរ 1