គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 4:8-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដូច្នេះ​អ្នក​ដែល​មាន​ច្បាប់​លោះ​នោះ ក៏​និយាយ​ទៅ​បូអូស​ថា ចូរ​ទិញ​ដី​នោះ​សំរាប់​ខ្លួន​អ្នក​ចុះ រួច​ក៏​ដោះ​ស្បែក​ជើង​របស់​ខ្លួន​ចេញ

9. នោះ​បូអូស​ក៏​ប្រកាស​ដល់​ពួក​ចាស់‌ទុំ និង​មនុស្ស​ទាំង​នោះ​ថា នៅ​ថ្ងៃ​នេះ សូម​អ្នក​រាល់​គ្នា​ចាំ​ជា​សាក្សី​ថា ខ្ញុំ​បាន​ទិញ​ទាំង​អស់​ដែល​ជា​របស់​អេលី‌ម៉ាលេច និង​របស់​គីលី‌យ៉ុន ហើយ​ម៉ាឡូន​ពី​ន៉ាអូមី​ហើយ

10. មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​នឹង​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មរដក​គាត់​ឡើង​វិញ ប្រយោជន៍​កុំ​ឲ្យ​ឈ្មោះ​គាត់ ត្រូវ​កាត់​ចេញ​ពី​ពួក​បង​ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ អ្នក​រាល់​គ្នា​ជា​ទី​បន្ទាល់ នៅ​ថ្ងៃ​នេះ​ឯង

11. ដូច្នេះ​ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជា​ទី​បន្ទាល់​ពិត សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​២​នោះ​បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចំរើន​ឡើង ក្នុង​ស្រុក​អេប្រាតា ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង

12. សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង អំពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក ដោយ‌សារ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ បាន​បង្កើត​ឲ្យ​យូដា​ដែរ។

សូមអានជំពូកពេញលេញ នាងរស់ 4