គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 4:11-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ​ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ឡើង​ថា យើង​ទាំង​អស់​គ្នា​ជា​ទី​បន្ទាល់​ពិត សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​២​នោះ​បាន​បង្កើត​ពួក​គ្រួ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចំរើន​ឡើង ក្នុង​ស្រុក​អេប្រាតា ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង

12. សូម​ឲ្យ​អ្នក​បាន​បង្កើត​គ្រួសារ​ឡើង អំពី​ពូជ​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ដល់​អ្នក ដោយ‌សារ​ស្ត្រី​នេះ ឲ្យ​បាន​ដូច​ជា​គ្រួ​របស់​ពេរេស ជា​កូន​ដែល​នាង​តាម៉ារ បាន​បង្កើត​ឲ្យ​យូដា​ដែរ។

13. ដូច្នេះ​បូអូស​បាន​យក​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​នាង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១

14. នោះ​ពួក​ស្រីៗ គេ​និយាយ​នឹង​ន៉ាអូមី​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មិន​បាន​ទុក​អ្នក​ឲ្យ​ឥត​មាន​សាច់‌ញាតិ​ជិត‌ដិត​នៅ​ថ្ងៃ​នោះ បាន​ប្រកប​ដោយ​ព្រះ‌ពរ សូម​ឲ្យ​លោក​បាន​ល្បី​ទួទៅ​ក្នុង​ពួក​អ៊ីស្រា‌អែល

15. កូន​នេះ​នឹង​បាន​សំរាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​៧​នាក់​ផង នាង​បាន​បង្កើត​វា​មក

16. ន៉ាអូមី​ក៏​យក​កូន​តូច​មក​បី‌បម ហើយ​ថែ​រក្សា

17. ឯ​ពួក​ស្រី​ជា​អ្នក​ជិត​ខាង គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា អូបិឌ ដោយ​ថា មាន​កូន​ប្រុស​១​កើត​មក​ឲ្យ​ន៉ាអូមី នោះ​ហើយ​ជា​ឪពុក​អ៊ីសាយ ដែល​ជា​ឪពុក​ដាវីឌ។

សូមអានជំពូកពេញលេញ នាងរស់ 4