5. នាងក៏ជំរាបគាត់ថា ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអ្នកម្តាយមានប្រសាសន៍មកនោះ។
6. នាងក៏ចុះទៅឯទីលាន ធ្វើតាមគ្រប់ទាំងសេចក្ដីដែលម្តាយក្មេកបានបង្គាប់មក
7. កាលបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្តាប់ស្រូវ រួចនាងលបចូលទៅ បើកផួយពីខាងចុងជើងលោកដេកទៅ
8. លុះដល់ពេលកណ្តាលអធ្រាត្រ នោះលោកក៏នឹកខ្លាច ហើយភ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន
9. លោកសួរថាអ្នកណានេះ នាងឆ្លើយថា ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្តោយផួយលោកមកដណ្តប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន
10. លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង
11. ឥឡូវនេះ នាងអើយ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងធ្វើសំរេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់
12. ឯខ្ញុំៗមានច្បាប់នឹងលោះមែន ប៉ុន្តែមានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត