គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 3:13-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដូច្នេះ ចូរ​បង្អង់​នៅ​យប់​នេះ​សិន ចាំ​ដល់​ព្រឹក​ឡើង បើ​គេ​ចង់​សំរេច​នឹង​នាង តាម​ច្បាប់​ជា​សាច់‌ញាតិ​ជិត‌ដិត​គ្នា នោះ​ចូរ​ឲ្យ​គេ​សំរេច​ចុះ តែ​បើ​អ្នក​នោះ​មិន​ព្រម​ទេ នោះ​ខ្ញុំ​នឹង​សំរេច​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​នាង​វិញ ខ្ញុំ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ដូច្នេះ​ហើយ ចូរ​ដេក​នៅ​ទី​នេះ​រហូត​ដល់​ព្រឹក​ចុះ។

14. នាង​ក៏​ដេក​នៅ​ត្រង់​ចុង​ជើង​លោក ទាល់​តែ​ព្រឹក រួច​ក្រោក​ឡើង​មុន​ពេល​ដែល​មើល​គ្នា​ស្គាល់ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា មាន​ស្ត្រី​មក​ក្នុង​ទី​លាន​នេះ​ឲ្យ​សោះ

15. រួច​លោក​ប្រាប់​ថា ចូរ​យក​ក្រមា​ដែល​នាង​បង់​នោះ មក​ត្រដាង​កាន់​ទៅ នាង​ក៏​ត្រដាង នោះ​លោក​វាល់​ស្រូវ​ឱក​៦​រង្វាល់ ដាក់​ឲ្យ​នាង​ទូល រួច​នាង​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ

16. កាល​បាន​មក​ដល់​ម្តាយ​ក្មេក នោះ​គាត់​សួរ​ថា តើ​ឯង​ឬ​អី កូន​អើយ នាង​ក៏​រៀប‌រាប់​ប្រាប់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បាន​ប្រព្រឹត្ត​ដល់​នាង

17. ហើយ​នាង​និយាយ​ថា លោក​ឲ្យ​ស្រូវ​ឱក​មក​ខ្ញុំ​៦​រង្វាល់​នេះ ដោយ​ពាក្យ​ថា កុំ​ឲ្យ​នាង​ត្រឡប់​ទៅ​ឯ​ម្តាយ​ក្មេក​វិញ​ដោយ​ដៃ​ទទេ​ឡើយ

18. ដូច្នេះ​ន៉ាអូមី​ប្រាប់​ថា កូន​អើយ ចូរ​ឯង​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​ឈប់​ខាន​ទេ ទាល់​តែ​បាន​បង្ហើយ​ការ​នោះ​ជា​ស្រេច។

សូមអានជំពូកពេញលេញ នាងរស់ 3