គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 3:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ន៉ាអូមី ជា​ម្តាយ​ក្មេក និយាយ​ទៅ​នាង​ថា កូន​អើយ គួរ​ឲ្យ​អញ​រក​ទី​សំរាក​ឲ្យ​ឯង​ដែរ ដើម្បី​ឲ្យ​ឯង​បាន​ស្រួល​វិញ

2. ឯ​បូអូស ដែល​ឯង​បាន​នៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក នោះ​ជា​សាច់‌ញាតិ​នឹង​យើង​ហើយ មើល នៅ​យប់​នេះ​ឯង លោក​នឹង​រោយ​ស្រូវ​ឱក​នៅ​ទីលាន

3. ដូច្នេះ ចូរ​ឯង​ងូត​ទឹក រួច​លាប​គ្រឿង​ក្រអូប ហើយ​តែង​ខ្លួន​ចូល​ទៅ​ឯ​ទីលាន​នោះ​ចុះ តែ​កុំ​ឲ្យ​លោក​ស្គាល់​ឯង​ឡើយ ដរាប​ដល់​លោក​បាន​ស៊ី​ផឹក​ហើយ

4. លុះ​ដល់​កាល​ណា​លោក​សំរាន្ត នោះ​ត្រូវ​ឲ្យ​ឯង​កំណត់​ចំណាំ​កន្លែង​របស់​លោក រួច​ចូល​ទៅ​បើក​ផួយ ពី​ខាង​ចុង​ជើង​លោក​ចូល​ដេក​ទៅ នោះ​លោក​នឹង​ប្រាប់​ឲ្យ​ឯង​ដឹង​ពី​ការ​ដែល​ត្រូវ​ធ្វើ​ដូច​ម្តេច

5. នាង​ក៏​ជំរាប​គាត់​ថា ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អ្នក​ម្តាយ​មាន​ប្រសាសន៍​មក​នោះ។

6. នាង​ក៏​ចុះ​ទៅ​ឯ​ទីលាន ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់​មក

7. កាល​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្តាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ

សូមអានជំពូកពេញលេញ នាងរស់ 3