2. គ្រានោះ នាងរស់ ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ
3. នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច
4. ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចំរូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក
5. រួចបូអូសសួរទៅអ្នកបំរើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចំរូតនោះថា នាងនេះជាកូនអ្នកណា
6. អ្នកបំរើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី
7. នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចំរូតផង ដូច្នេះនាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសំរាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។
8. ដូច្នេះបូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ