គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នាងរស់ 2:17-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ រហូត​ដល់​ល្ងាច រួច​នាង​បែង​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ឱក​ប្រហែល​ជា​១​ថាំង

18. នាង​លើក​ទូល​នាំ​យក​ទៅ​ឯ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប ដែល​សល់​ពី​នាង​ចំអែត ជូន​ដល់​ម្តាយ​ក្មេក

19. គាត់​ក៏​សួរ​នាង​ថា នៅ​ថ្ងៃ​នេះ ឯង​បាន​រើស​សន្សំ​នៅ​ទី​ណា តើ​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង ដូច្នេះ​នាង​ក៏​រៀប‌រាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ បូអូស

20. នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន

21. នាង​រស់ ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា ចាស លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា ត្រូវ​ឲ្យ​នាង​នៅ​ជាប់​តែ​នឹង​ពួក​កំឡោះ​របស់​ខ្ញុំ​នេះ ដរាប​ដល់​ច្រូត​ចំរូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ

22. នោះ​ន៉ាអូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា កូន​អើយ បើ​ឯង​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក មិន​ឲ្យ​មាន​អ្នក​ណា​ជួប​នឹង​ឯង​នៅ​ស្រែ​ឯ​ទៀត នោះ​ស្រួល​ហើយ

23. ដូច្នេះ​នាង​ក៏​នៅ​ជាប់​ជា​មួយ​នឹង​ពួក​ស្រី​របស់​បូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចំរូត​នៃ​ស្រូវ​ឱក និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​នឹង​ម្តាយ​ក្មេក។

សូមអានជំពូកពេញលេញ នាងរស់ 2