គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 98:3-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រា‌អែល​ហើយអស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះនៃ​យើង​ខ្ញុំ

4. ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ាឱ​ផែនដី​ទាំង​មូល​អើយចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ

5. ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​តាម​ស៊ុងគឺ​ដោយ​ចាប់​ស៊ុង ហើយ​ដោយ​សំឡេង​ដ៏​ពីរោះ

6. ដោយ​ត្រែ និង​សូរ​ស្នែង​ផងចូរ​ឡើង​សំឡេង​ដោយ​អំណរនៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ

7. ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​រំពងព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ក្នុង​នោះហើយ​លោកីយ៍ និង​អស់​អ្នក​ដែល​នៅ​លោកីយ៍​ផង

8. ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

9. គឺ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មកដើម្បី​ជំនុំ‌ជំរះ​ផែនដីទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ៍ ដោយ​សេចក្ដី​សុចរិតហើយ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​ទៀង​ត្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 98