គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 98:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ាពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ទ្រង់បាន​នាំ​ឲ្យ​ទ្រង់​មាន​ជ័យ‌ជំនះ

2. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះរបស់​ទ្រង់ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍

3. ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រា‌អែល​ហើយអស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះនៃ​យើង​ខ្ញុំ

4. ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ាឱ​ផែនដី​ទាំង​មូល​អើយចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 98