គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 96:4-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​គួរ​សរសើរ​ណាស់ទ្រង់​ជា​ទី​គួរ​កោត‌ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ

5. ពី​ព្រោះ​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃសុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ

6. កិត្តិយស និង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់ឥទ្ធិ‌ឫទ្ធិ និង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់

7. ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ាអស់​ទាំង​ពូជ‌ពង្ស​នៃ​សាសន៍​ទាំង‌ឡាយ​អើយចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អនិង​ព្រះ‌ចេស្តា

8. ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ព្រះ‌នាម​ទ្រង់​មាន​សិរី‌ល្អចូរ​នាំ​យក​ដង្វាយ​ចូល​មក​ក្នុង​ទីលាន​របស់​ទ្រង់

9. ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធឱ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ

10. ចូរ​ពោល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ថា​ព្រះ‌យេហូវ៉ា​គ្រប់​គ្រងឯ​លោកីយ៍ ក៏​បាន​តាំង​មាំ‌មួន​នៅ និង​រង្គើ​មិន​បាន​ឡើយទ្រង់​នឹង​ជំនុំ‌ជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 96