គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 94:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

15. ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ

16. តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួកដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត

17. បើ​ប្រសិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ជួយ​ខ្ញុំ​ទេនោះ​ព្រលឹង​ខ្ញុំ​នឹង​បាន​ទៅ​នៅ​ក្នុង​ទី​ស្ងាត់​ឈឹងដោយ​ឆាប់​ហើយ

18. កាល​ទូល‌បង្គំ​បាន​ពោល​ថាជើង​ទូល‌បង្គំ​រអិល​ភ្លាត់​ហើយនោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់បាន​ទប់‌ទល់​ទូល‌បង្គំ

19. គ្រា​ដែល​ទូល‌បង្គំ​មាន​គំនិត​សាន់‌វុ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើននោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់ព្រលឹង​ទូល‌បង្គំ​វិញ

20. តើ​បល្ល័ង្ក​នៃ​សេចក្ដី​អាក្រក់ នឹង​អាច​មាន​សេចក្ដី​ប្រកបនឹង​ទ្រង់​បាន​ដែរ​ឬគឺ​ជា​ពួក​អ្នក​ដែល​បង្កើត​ការ​ប្រទូស‌រ៉ាយដោយ​អាង​មាត្រា​ច្បាប់

21. គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិតហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង

22. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំគឺ​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូល‌បង្គំ​ពឹង‌ពាក់​បាន

23. ទ្រង់​បាន​ទំលាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញហើយ​នឹង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេគឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 94