គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 92:4-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មានសេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ទូល‌បង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់

5. ឱ​ព្រះ‌យេហូវ៉ា​អើយអស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ឯ​អស់​ទាំង​ព្រះ‌ដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង

6. មនុស្ស​កំរោល​មិន​ដឹង​ទេហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ

7. វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ‌ដាល​ឡើង​ដូច​ជា​ស្មៅហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត‌លាស់​ឡើងនោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅអស់‌កល្ប‌ជានិច្ច​ប៉ុណ្ណោះ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 92