គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 92:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ការ​ល្អ​ហើយគឺ​ដែល​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ាហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​នៃ​ទ្រង់ជា​ព្រះ​ដ៏​ខ្ពស់​បំផុត

2. ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹកហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់

3. ដោយ​ប្រដាប់​ភ្លេង​មាន​ខ្សែ​១០ និង​ពិណហើយ​ដោយ​សូរ​ចាប់​ស៊ុង​យ៉ាង​រងំ

4. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មានសេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ទូល‌បង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់

5. ឱ​ព្រះ‌យេហូវ៉ា​អើយអស់​ទាំង​កិច្ច‌ការ​របស់​ទ្រង់​ធំ​ណាស់​ហ្ន៎ឯ​អស់​ទាំង​ព្រះ‌ដំរិះ​ទ្រង់​ក៏​ជ្រៅ​ណាស់​ផង

6. មនុស្ស​កំរោល​មិន​ដឹង​ទេហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ

7. វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះ‌ដាល​ឡើង​ដូច​ជា​ស្មៅហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត‌លាស់​ឡើងនោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅអស់‌កល្ប‌ជានិច្ច​ប៉ុណ្ណោះ

8. ប៉ុន្តែ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ

9. ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ទត​មើល​ពួក​ខ្មាំង​សត្រូវ​ទ្រង់មើល ពួក​ខ្មាំង​សត្រូវ​ទ្រង់ គេ​ត្រូវ​វិនាស​ហើយអស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិតគេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 92