គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 91:10-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើងដល់​ឯង​ឡើយក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ

11. ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់ពី​ដំណើរ​ឯងឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង

12. ទេវតា​ទាំង​នោះ​នឹង​ទ្រ​ឯង​ដោយ​ដៃក្រែង​ជើង​ឯង​ទង្គិច​នឹង​ថ្ម

13. ឯង​នឹង​ជាន់​លើ​ទាំង​សត្វ​សិង្ហ និង​ពស់​ហនុមាន​ផងឯ​សិង្ហ​ស្ទាវ និង​នាគនោះ​ឯង​នឹង​អាច​ជាន់​ឈ្លី​ដោយ​ជើង​បាន។

14. ៙ ដោយ​ព្រោះ​វា​បាន​យក​អញ​ជា​ទី​ស្រឡាញ់នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ពី​ព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ

15. វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តបអញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាកក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ

16. អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែងហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 91