គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 89:7-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច​ណាស់នៅ​ក្នុង​ទី​ប្រជុំ​នៃ​អស់​អ្នក​បរិសុទ្ធក៏​គួរ​កោត‌ខ្លាច លើស​ជាង​អស់​អ្នក​នៅ​ជុំវិញ​ទ្រង់​ផង

8. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយតើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

9. ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រកាល​ណា​រលក​កំរើក​ឡើងនោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ

10. ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាបដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ

11. ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផងឯ​លោកីយ៍ និង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ៍នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ

12. ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូងឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើម៉ូននោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់

13. ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំងព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់

14. សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​ត្រង់ ដើរ​នាំ​មុខ​ទ្រង់

15. មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេងរីក‌រាយ​នោះឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់

16. គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃហើយ​គេ​បាន​ដំកើង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

17. ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែលទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ។

19. ៙ គ្រា​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ដោយ​ការ​ជាក់​ស្តែង​ថាអញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែអញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

20. គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

21. ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ

22. ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

23. អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខហើយ​នឹង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 89