គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 89:29-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាបហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃមាន​នៅ​ផង

30. បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ

31. បើ​គេ​ក្បត់​ក្រឹត្យ‌ក្រម​របស់​អញឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ

32. នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​ការ​រំលង​របស់​គេដោយ​ដំបងហើយ​ចំពោះ​ការ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។

33. ៙ ប៉ុន្តែ​អញ​នឹង​មិន​ដក​សេចក្ដី​សប្បុរស​របស់​អញ​ចេញពី​ដាវីឌ​ឡើយក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​អញ​ខាត​ខាន​ដែរ

34. អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ

35. អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធរបស់​អញ ថាអញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ

36. ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាបហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ‌អាទិត្យ​ដែរ

37. រាជ្យ​នោះ​នឹង​បាន​តាំង​នៅ​ជាប់​អស់‌កល្ប‌ជានិច្ចដូច​ជា​ព្រះ‌ចន្ទគឺ​ដូច​ជា​ទី​សំគាល់​ស្មោះ‌ត្រង់​ដែល​នៅ​លើ​មេឃ។ បង្អង់

38. ៙ ប៉ុន្តែ​ទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ

39. ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី

40. ទ្រង់​បាន​រំលំ​របង​ចេញហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង

41. អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់អ្នក​បំរើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀលដល់​ពួក​អ្នក​ជិត​ខាង

42. ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើងក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

43. ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញហើយ​មិន​បាន​ឲ្យ​អ្នក​បំរើ​ទ្រង់ឈរ​មាំ​នៅ​ក្នុង​ទី​ចំបាំង​ឡើយ

44. ទ្រង់​បាន​ផ្តាច់​សេចក្ដី​រុងរឿង​ចេញព្រម​ទាំង​ទំលាក់​បល្ល័ង្ក​ទៅ​ដី

45. ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លីហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

46. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅតើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬសេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត

47. ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូល‌បង្គំ ដែល​ខ្លី​ម៉្លេះ​នេះហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា

48. តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញសេចក្ដី​ស្លាប់​ឡើយឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 89