គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 89:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃហើយ​គេ​បាន​ដំកើង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

17. ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែលទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ។

19. ៙ គ្រា​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ដោយ​ការ​ជាក់​ស្តែង​ថាអញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែអញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

20. គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

21. ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ

22. ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

23. អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខហើយ​នឹង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ

24. សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សប្បុរស​របស់​អញនឹង​នៅ​ជា​មួយហើយ​អំណាច​របស់​ដាវីឌ​នឹង​បាន​ដំកើង​ឡើងដោយ​ឈ្មោះ​អញ

25. អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ

26. ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថាទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំគឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះទូល‌បង្គំ​ផង

27. ឯ​អញៗ​នឹង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​អញគឺ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​បំផុត​នៅ​ផែនដី

28. អញ​នឹង​បំរុង​ទុក​សេចក្ដី​សប្បុរស​របស់​អញសំរាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ

29. អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាបហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃមាន​នៅ​ផង

30. បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ

31. បើ​គេ​ក្បត់​ក្រឹត្យ‌ក្រម​របស់​អញឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 89