ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 89 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះ‌អង្គ

សេចក្ដី​បង្រៀន​របស់​អេថាន ជា​ពួក​អេស‌រ៉ាគីត។

1. ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ាជា​ដរាបមាត់​ទូល‌បង្គំ​នឹង​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ

2. ដ្បិត​ទូល‌បង្គំ​បាន​ពោល​ហើយ ថាព្រះ‌គុណ​នឹង​បាន​តាំង​ឡើង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចទ្រង់​ក៏​នឹង​តាំង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់នៅ​លើ​ស្ថាន‌សួគ៌​ផង។

3. ៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំងអញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ថា

4. អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ចក៏​នឹង​តម្កល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ។ បង្អង់

5. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យរបស់​ទ្រង់ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផងនៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ

6. ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បានក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា

7. ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច​ណាស់នៅ​ក្នុង​ទី​ប្រជុំ​នៃ​អស់​អ្នក​បរិសុទ្ធក៏​គួរ​កោត‌ខ្លាច លើស​ជាង​អស់​អ្នក​នៅ​ជុំវិញ​ទ្រង់​ផង

8. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយតើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់

9. ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រកាល​ណា​រលក​កំរើក​ឡើងនោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ

10. ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាបដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ

11. ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផងឯ​លោកីយ៍ និង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ៍នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ

12. ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូងឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើម៉ូននោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់

13. ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំងព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់

14. សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត​ត្រង់ ដើរ​នាំ​មុខ​ទ្រង់

15. មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេងរីក‌រាយ​នោះឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់

16. គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃហើយ​គេ​បាន​ដំកើង​ឡើងដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់

17. ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែលទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ។

19. ៙ គ្រា​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ដោយ​ការ​ជាក់​ស្តែង​ថាអញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែអញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

20. គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

21. ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ

22. ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ

23. អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខហើយ​នឹង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ

24. សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សប្បុរស​របស់​អញនឹង​នៅ​ជា​មួយហើយ​អំណាច​របស់​ដាវីឌ​នឹង​បាន​ដំកើង​ឡើងដោយ​ឈ្មោះ​អញ

25. អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ

26. ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថាទ្រង់​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំគឺ​ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះទូល‌បង្គំ​ផង

27. ឯ​អញៗ​នឹង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​អញគឺ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​បំផុត​នៅ​ផែនដី

28. អញ​នឹង​បំរុង​ទុក​សេចក្ដី​សប្បុរស​របស់​អញសំរាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ចហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ

29. អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាបហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃមាន​នៅ​ផង

30. បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ

31. បើ​គេ​ក្បត់​ក្រឹត្យ‌ក្រម​របស់​អញឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ

32. នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​ការ​រំលង​របស់​គេដោយ​ដំបងហើយ​ចំពោះ​ការ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។

33. ៙ ប៉ុន្តែ​អញ​នឹង​មិន​ដក​សេចក្ដី​សប្បុរស​របស់​អញ​ចេញពី​ដាវីឌ​ឡើយក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​អញ​ខាត​ខាន​ដែរ

34. អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ

35. អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធរបស់​អញ ថាអញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ

36. ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាបហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ‌អាទិត្យ​ដែរ

37. រាជ្យ​នោះ​នឹង​បាន​តាំង​នៅ​ជាប់​អស់‌កល្ប‌ជានិច្ចដូច​ជា​ព្រះ‌ចន្ទគឺ​ដូច​ជា​ទី​សំគាល់​ស្មោះ‌ត្រង់​ដែល​នៅ​លើ​មេឃ។ បង្អង់

38. ៙ ប៉ុន្តែ​ទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ

39. ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី

40. ទ្រង់​បាន​រំលំ​របង​ចេញហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង

41. អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់អ្នក​បំរើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀលដល់​ពួក​អ្នក​ជិត​ខាង

42. ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើងក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ

43. ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញហើយ​មិន​បាន​ឲ្យ​អ្នក​បំរើ​ទ្រង់ឈរ​មាំ​នៅ​ក្នុង​ទី​ចំបាំង​ឡើយ

44. ទ្រង់​បាន​ផ្តាច់​សេចក្ដី​រុងរឿង​ចេញព្រម​ទាំង​ទំលាក់​បល្ល័ង្ក​ទៅ​ដី

45. ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លីហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

46. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅតើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬសេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត

47. ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូល‌បង្គំ ដែល​ខ្លី​ម៉្លេះ​នេះហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា

48. តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញសេចក្ដី​ស្លាប់​ឡើយឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថានឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់

49. ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរសដែល​ទ្រង់​ប្រោស​កាល​ពី​ដើមជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​នោះឥឡូវ​នេះ​តើ​នៅ​ឯ​ណា

50. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែលគេ​ត្មះ‌តិះដៀល​ដល់​ពួក​អ្នក​បំរើ​ទ្រង់ហើយ​ពី​ទូល‌បង្គំ​ទ្រាំ​រង​សេចក្ដី​ដំនៀល​របស់​បណ្តា‌ជនទាំង‌ឡាយ​នៅ​ក្នុង​ទ្រូង​ផង

51. ឱ​ព្រះ‌យេហូវ៉ា​អើយពួក​ខ្មាំង​បាន​យក​សេចក្ដី​ដំនៀល​នោះ​ឯងមក​ត្មះ‌តិះដៀល​ដល់​ទូល‌បង្គំ​ដែរគឺ​គេ​បាន​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​ជំហាន​នៃ​អ្នកដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ។

52. ៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរនៅ​អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។