គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 86:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឱ​ព្រះ‌អម្ចាស់​អើយអស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើតគេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់

10. ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង

11. ឱ​ព្រះ‌យេហូវ៉ា​អើយសូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់សូម​បំព្រួម​ចិត្ត​ទូល‌បង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

12. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយទូល‌បង្គំ​នឹង​សរសើរ​ទ្រង់​ឲ្យ​អស់​ពី​ចិត្តហើយ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ត​ទៅ

13. ដ្បិត​ទ្រង់​មាន​សេចក្ដី​សប្បុរស​យ៉ាង​ខ្លាំង ចំពោះ​ទូល‌បង្គំទ្រង់​បាន​ប្រោស​ព្រលឹង​ទូល‌បង្គំឲ្យ​រួច​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ជ្រៅ​បំផុត

14. ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើងទាស់​នឹង​ទូល‌បង្គំ​ហើយមាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំគេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 86