គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 86:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ហើយ​តប​មក​ទូល‌បង្គំ​ផង ពី​ព្រោះ​ទូល‌បង្គំ​ទាល់​ក្រហើយ​ខ្វះ​ខាត

2. សូម​ការ‌ពារ​ព្រលឹង​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​ជ្រះ‌ថ្លាឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយសូម​ជួយ​សង្គ្រោះ​អ្នក​បំរើ​ដែល​ទុក​ចិត្ត​ដល់​ទ្រង់

3. ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ​ផងដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ

4. សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើងពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយទូល‌បង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់

5. ដ្បិត​ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោសក៏​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

6. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​មកចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំហើយ​ស្តាប់​សំឡេង​ដែល​ទូល‌បង្គំ​អង្វរ​ផង

7. នៅ​ថ្ងៃ​វេទនា នោះ​ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ពី​ព្រោះ​ទ្រង់​នឹង​ឆ្លើយ​តប​មក

8. ឱ​ព្រះ‌អម្ចាស់​អើយ នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះគ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 86