គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 84:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ៙ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​យក​ទ្រង់​ជា​កំឡាំងរបស់​ខ្លួនជា​អ្នក​ដែល​មាន​គ្រប់​ទាំង​ផ្លូវ​រៀប‌ចំ​ក្នុង​ចិត្ត​ហើយ

6. កាល​ណា​អ្នក​នោះ​ដើរ​កាត់​ច្រក​នៃ​សេចក្ដី​យំ​សោកក៏​ធ្វើ​ឲ្យ​ច្រក​នោះ​ត្រឡប់​ទៅ​ជា​ទី​មាន​ក្បាល​ទឹក​ហូរអើ ទឹក​ភ្លៀង​ក៏​គ្រប​ដោយ​ពរ​ដែរ

7. ពួក​នោះ​ដើរ​ទៅ​ទាំង​មាន​កំឡាំង​ខ្លាំង​ឡើង​បណ្តើរគ្រប់​គ្នា​ក៏​លេច​មក​នៅ​ចំពោះ​ព្រះ ត្រង់​ស៊ីយ៉ូន

8. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយសូម​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំឱ​ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ផង។ បង្អង់

9. ៙ ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ទត​មកសូម​មើល​ចំ​មុខ​របស់​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ

10. ដ្បិត​១​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​នៃ​ទ្រង់នោះ​វិសេស​ជាង​១​ពាន់​ថ្ងៃ​ណា​ទៀតទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារនៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំជា​ជាង​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់

11. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ជា​ព្រះ‌អាទិត្យហើយ​ជា​ខែលព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយសទ្រង់​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វីដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ

12. ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយមនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 84