គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 83:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. គឺ​អស់​ទាំង​ពួក​សាសន៍​អេដំម សាសន៍​អ៊ីស‌ម៉ា‌អែលសាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន

7. សាសន៍​កេបាល សាសន៍​អាំម៉ូន សាសន៍​អាម៉ា‌លេកសាសន៍​ភីលីស្ទីន ព្រម​ទាំង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស​ផង

8. ឯ​ស្រុក​អាស‌ស៊ើរ បាន​ពួត‌ដៃ​ជា​មួយ​នឹង​គេ​ដែរសាសន៍​ទាំង​នោះ​ក៏​ចូល​ដៃ​ជួយ​ពួក​កូន​ចៅ​ឡុត។ បង្អង់

9. ៙ សូម​ទ្រង់​ធ្វើ​ដល់​គេ ដូច​បាន​ធ្វើ​ដល់​សាសន៍​ម៉ាឌានគឺ​ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីសេរ៉ា និង​យ៉ាប៊ីននៅ​ត្រង់​ស្ទឹង​គីសុន

10. ជា​អ្នក​ដែល​វិនាស​ទៅ នៅ​ត្រង់​អេន-ដោរហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី

11. សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេបាន​ដូច​ជា​អូរិប និង​សៀបអើ សូម​ឲ្យ​អស់​ពួក​ចៅ‌ហ្វាយ​ក្នុង​សាសន៍​ទាំង​នោះបាន​ដូច​ជា​សេបា ហើយ​នឹង​សាល‌មូន៉ា

12. ជា​អ្នក​ដែល​និយាយ​ថាចូរ​យើង​ចាប់​យក​អស់​ទាំង​ទី​លំនៅ​របស់​ព្រះទុក​ជា​កេរ‌អាករ​របស់​យើង​ចុះ

13. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​កួចដូច​ជា​កំទេច​ចំបើង​ដែល​ផាត់​ទៅ​ដោយ​ខ្យល់

14. ដូច​ភ្លើង​ដែល​ឆេះ​ព្រៃហើយ​ដូច​ជា​អណ្តាត​ភ្លើង​ដែល​រាល​ឡើង​ឆេះ​ភ្នំ​ផង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 83