គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 80:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ​ដ៏​ឃ្វាល​សាសន៍​អ៊ីស្រា‌អែលជា​ព្រះ​ដែល​នាំ​មុខ​ពួក​យ៉ូសែប ដូច​ជានាំ​ហ្វូង​ចៀម​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ឱ​ព្រះ​ដែល​គង់​នៅ​កណ្តាល​ចេរូប៊ីន​អើយ សូម​ភ្លឺ​មក

2. សូម​បណ្តាល​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឡើងនៅ​ចំពោះ​ពួកអេប្រា‌អិម បេន‌យ៉ា‌មីន និង​ម៉ាន៉ាសេហើយ​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង

3. ឱ​ព្រះ‌អង្គ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

4. ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយតើ​ទ្រង់​នឹង​ខ្ញាល់​ទាស់​នឹង​សេចក្ដី​អធិស្ឋាន​របស់រាស្ត្រ​ទ្រង់​ដល់​កាល​ណា

5. ទ្រង់​បាន​ឲ្យ​គេ​បរិភោគ​នំបុ័ង​ដែល​នាំ​ឲ្យ​ស្រក់​ទឹក​ភ្នែកព្រម​ទាំង​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់​ហើយ

6. ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ទាស់‌ទែង​គ្នាដល់​ពួក​អ្នក​ជិត​ខាងពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ​ក៏​សើច​ឡក​ក្នុង​ពួក​គេ

7. ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​បង្វិល​យើង​ខ្ញុំ​មក​វិញសូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ហើយ។

8. ៙ ទ្រង់​បាន​យក​ដើម​ទំពាំង‌បាយ‌ជូរ​១​ពី​ស្រុក​អេស៊ីព្ទ​មកក៏​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញហើយ​បាន​ដាំ​ដើម​នោះ​វិញ

9. ទ្រង់​បាន​រៀប​កន្លែង​នៅ​ជុំវិញហើយ​ដើម​នោះ​ក៏​ចាក់​ឫស​បែក​សាយ​ទៅ​ពេញ​ក្នុង​ស្រុក

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 80