គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 8:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេក៏​បាន​បំពាក់​សិរី‌ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ

6. ទ្រង់​បាន​តាំង​គេ ឲ្យ​ត្រួត​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់ក៏​បាន​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ជើង​គេ

7. គឺ​អស់​ទាំង​ចៀម និង​គោ អើ ទាំង​សត្វ​ព្រៃ​ផង

8. អស់​ទាំង​សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​សមុទ្រគឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​ផ្លូវ​ទឹក

9. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយព្រះ‌នាម​ទ្រង់​ប្រសើរ​នៅ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 8