គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 79:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ ពួក​សាសន៍​ដទៃបាន​ចូល​រុក‌រាន​ក្នុង​មរដក​ទ្រង់​ហើយគេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម

2. គេ​បាន​ប្រគល់​ខ្មោច​នៃ​ពួក​អ្នក​បំរើ​ទ្រង់ទុក​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាសនិង​សាច់​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ដល់​សត្វ​នៅ​ផែនដី

3. គេ​បាន​កំចាយ​ឈាម​របស់​អ្នក​ទាំង​នោះដូច​ជា​ទឹក​នៅ​ជុំវិញ​ក្រុង​យេរូ‌សាឡិមឥត​មាន​អ្នក​ណា​កប់​ខ្មោច​ឡើយ

4. យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដៀល‌ត្មះ​ដល់​ពួក​អ្នក​ជិត​ខាងហើយ​ជា​ទី​ស្អប់​ខ្ពើមនិង​ជា​ទី​សើច​ឡក​ដល់​ពួក​អស់​អ្នក​ដែល​នៅ​ជុំវិញ​ផង

5. ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀតតើ​ទ្រង់​នឹង​មាន​សេចក្ដី​ខ្ញាល់​ជានិច្ច​ឬ​អីតើ​សេចក្ដី​ប្រចណ្ឌ​នៃ​ទ្រង់​នឹង​ឆេះ​ដូច​ជា​ភ្លើង​ឬ

6. សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​សាសន៍​ដទៃដែល​មិន​ស្គាល់​ទ្រង់ហើយ​លើ​អស់​ទាំង​នគរ​ដែល​មិន​អំពាវ‌នាវដល់​ព្រះ‌នាម​ទ្រង់​វិញ

7. ដ្បិត​គេ​បាន​ស៊ី​បង្ហិន​ពួក​យ៉ាកុបព្រម​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ហើយ

8. សូម​កុំ​នឹក​ចាំ​ពី​ការ​ទុច្ចរិត​ដែល​យើង​ខ្ញុំ​ធ្វើ​ពី​ដើម​ឡើយសូម​ឲ្យ​សេចក្ដី​សប្បុរស​ទ្រង់ មក​ប្រោស​យើង​ខ្ញុំជា​ប្រញាប់​វិញដ្បិត​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទាប​ថោក​ណាស់

9. ឱ​ព្រះ​ដ៏​ជួយ​សង្រ្គោះ​យើង​ខ្ញុំ​អើយ សូម​ជួយ​យើង​ខ្ញុំដោយ​យល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌នាម​ទ្រង់សូម​ប្រាស​ឲ្យ​យើង​ខ្ញុំ​រួច ហើយ​អត់​ទោស​អំពើ​បាបរបស់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

10. តើ​គួរ​គប្បី​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​សួរ​ថាព្រះ​របស់​គេ​នៅ​ឯ​ណា​ឬ​អីសូម​ឲ្យ​ការ​សង‌សឹក​ចំពោះ​ឈាម​នៃ​ពួក​អ្នក​បំរើ​ទ្រង់ដែល​ត្រូវ​កំចាយ​នោះ បាន​ស្គាល់​ច្បាស់នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ​ផង

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 79