គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​អយ្យកោជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។

9. ៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូហើយ​ក៏​ប្រសប់​បាញ់គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម

10. គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​សោះ

11. គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំដែងឲ្យ​គេ​ឃើញ​ដែរ

12. ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​អយ្យកោ​គេនៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន

13. ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង

14. នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពកហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ

15. ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថានឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក

16. ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្មហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

17. ៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាបនឹង​ទ្រង់​ទៀតជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78