គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:44-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

44. ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែករបស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាមឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន

45. ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេនិង​កង្កែប​មក​បំផ្លាញ​គេ​ផង

46. ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់ហើយ​ការ​របស់​គេ​ដល់​កណ្តូប

47. ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រិលហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក

48. ទ្រង់​ក៏​ប្រគល់​ហ្វូង​គោ​គេ​ឲ្យ​ត្រូវ​ព្រិលហើយ​ហ្វូង​ចៀម​គេ​ឲ្យ​ត្រូវ​រន្ទះ​បាញ់​ដែរ

49. ទ្រង់​បាន​បោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​ទៅ​លើ​គេព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់និង​សេចក្ដី​វេទនា​ផងគឺ​ជា​សេចក្ដី​អាក្រក់​ទាំង​ហ្វូង ដែល​ទ្រង់​ចាត់​មក

50. ទ្រង់​បាន​ពង្រាប​ផ្លូវ សំរាប់​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ទ្រង់​មិន​បាន​ប្រណី​ព្រលឹង​គេ​ឲ្យ​រួច​ពី​ស្លាប់​ទេគឺ​បាន​ប្រគល់​ជីវិត​គេ​ដល់​ជំងឺ​អាសន្ន‌រោគ

51. ក៏​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទគឺ​ជា​ដើម​កំឡាំង​របស់​ហាំ​នៅ​ក្នុង​ត្រសាល​គេ។

52. ៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀមហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ

53. ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខ‌សាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយតែ​សមុទ្រ​បាន​គ្រប​លើ​ពួក​ខ្មាំង​សត្រូវ​គេ​វិញ

54. ទ្រង់​បាន​នាំ​គេ​ទៅ​ដល់​ព្រំ​ស្រុក​បរិសុទ្ធ​របស់​ទ្រង់គឺ​ដល់​ភ្នំ​នេះ​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​វាយ​យក

55. ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដកព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មានអាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ

56. ប៉ុន្តែ​គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុតហើយ​បះ‌បោរ​នឹង​ទ្រង់​វិញឥត​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់​ឡើយ

57. គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ដូច​ជា​ពួក​អយ្យកោ​គេ​ដែរគេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78