គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:32-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ៙ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយគង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​ទៀតគេ​មិន​ព្រម​ជឿ​ការ​អស្ចារ្យ​របស់​ទ្រង់​ឡើយ

33. ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេកន្លង​ទៅ​ជា​ឥត​ប្រយោជន៍ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច

34. វេលា​ណា​ដែល​ទ្រង់​ប្រហារ​ពួក​គេទើប​គេ​សួរ​រក​ទ្រង់ហើយ​ត្រឡប់​មក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត

35. គេ​ក៏​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​ថ្មដា​របស់​ខ្លួន​គេគឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ជា​អ្នក​ប្រោស​លោះ​ដល់​គេ។

36. ៙ គេ​បាន​លើក​បញ្ចើច​ទ្រង់​ដោយ​មាត់​គេតែ​អណ្តាត​របស់​គេ​បាន​កុហក​ទ្រង់​ទេ

37. ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្ដី​សញ្ញា​ទ្រង់​ដែរ

38. ប៉ុន្តែ​ចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណាបាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេហើយ​មិន​បាន​បំផ្លាញ​គេ​ទេអើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ

39. ទ្រង់​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះគឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​មក​វិញ​ឡើយ។

40. ៙ ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ‌បោរ​នឹង​ទ្រង់នៅ​ទី​រហោ‌ស្ថានហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​នៅ​ទី​ល្ហល្ហេវ

41. គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀតហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

42. គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហស្ត​ទ្រង់ឬ​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​ខ្មាំង​សត្រូវ

43. ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទនិង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ

44. ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែករបស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាមឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន

45. ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេនិង​កង្កែប​មក​បំផ្លាញ​គេ​ផង

46. ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់ហើយ​ការ​របស់​គេ​ដល់​កណ្តូប

47. ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រិលហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78