គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:19-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថាតើ​ព្រះ​ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគនៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ

20. មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំងដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬតើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី

21. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮហើយ​មាន​សេចក្ដី​ក្រោធរួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុបមាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រា‌អែល

22. ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង

23. ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌

24. ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀងសំរាប់​គេ​បរិភោគគឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ

25. គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នាទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។

26. ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូងដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់

27. ក៏​ទំលាក់​សាច់​មក​លើ​គេ​ដូច​ជា​ធូលី​ដីគឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ

28. ទ្រង់​ឲ្យ​ធ្លាក់​នៅ​ព័ទ្ធ​ជុំវិញ​លំនៅ​របស់​គេគឺ​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល

29. ដូច្នេះ គេ​ក៏​បរិភោគ​ទៅ ហើយ​បាន​ឆ្អែត​ពេញ​បន្ទុកទ្រង់​បាន​ប្រទាន​ឲ្យ តាម​បំណង​ចិត្ត​គេ

30. គឺ​គេ​មិន​ទាន់​អស់​អាល័យ​ក្នុង​ចិត្តហើយ​កាល​អាហារ​នោះ​នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ

31. នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ បាន​ឆួល​ឡើង​ទាស់​នឹង​គេព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​ធាត់ៗ ក្នុង​ពួក​គេហើយ​វាយ​ផ្តួល​ពួក​កំឡោះៗនៃ​សាសន៍​អ៊ីស្រា‌អែល​ផង។

32. ៙ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយគង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​ទៀតគេ​មិន​ព្រម​ជឿ​ការ​អស្ចារ្យ​របស់​ទ្រង់​ឡើយ

33. ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេកន្លង​ទៅ​ជា​ឥត​ប្រយោជន៍ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច

34. វេលា​ណា​ដែល​ទ្រង់​ប្រហារ​ពួក​គេទើប​គេ​សួរ​រក​ទ្រង់ហើយ​ត្រឡប់​មក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78