គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 78:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​អយ្យកោ​គេនៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន

13. ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង

14. នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពកហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ

15. ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថានឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក

16. ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្មហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

17. ៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាបនឹង​ទ្រង់​ទៀតជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន

18. គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេដោយ​សូម​អាហារ​តាម​គេ​ប្រាថ្នា

19. អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថាតើ​ព្រះ​ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគនៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ

20. មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំងដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬតើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី

21. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮហើយ​មាន​សេចក្ដី​ក្រោធរួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុបមាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រា‌អែល

22. ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង

23. ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌

24. ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀងសំរាប់​គេ​បរិភោគគឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ

25. គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នាទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 78