គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 77:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. តើ​ព្រះ​ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬតើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុកដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់

10. ៙ នោះ​ទូល‌បង្គំ​បាន​នឹក​ថានេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូល‌បង្គំតែ​ទូល‌បង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំនៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ

11. ទូល‌បង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ាដ្បិត​ទូល‌បង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម

12. ទូល‌បង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

13. ឱ​ព្រះ‌អង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធតើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់

14. ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធា‌នុភាព​នៃ​ទ្រង់នៅ​កណ្តាល​អស់​ទាំង​សាសន៍

15. ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួចដោយ​ព្រះ‌ហស្ត​របស់​ទ្រង់គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប និង​យ៉ូសែប​ផង។ –បង្អង់

16. ៙ ឱ​ព្រះ‌អង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ហើយ​មាន​សេចក្ដី​ភិត‌ភ័យអស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ

17. អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពងហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ

18. សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួចផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ៍ឯ​ផែនដី​ក៏​ញ័រ​កក្រើក

19. ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើនឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះ‌បាទ​ទ្រង់​ឡើយ

20. ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀមគឺ​ដោយ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 77