គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 77:2-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះ‌អម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ

3. ខ្ញុំ​នឹក​ពី​ព្រះ នោះ​ខ្ញុំ​មាន​ចិត្ត​ទុរន់‌ទុរាខ្ញុំ​នឹក‌ជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់

4. ៙ ទ្រង់​ទល់​ភ្នែក​ទូល‌បង្គំ​មិន​ឲ្យ​លក់ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ប្រដេញទាល់​តែ​រក​និយាយ​មិន​ចេញ

5. ទូល‌បង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយនិង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន

6. ទូល‌បង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់នោះ​ទូល‌បង្គំ​បាន​ត្រិះ‌រិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូល‌បង្គំក៏​ស្វែង​រក​សេចក្ដី​ចំឡើយ​ដែរ

7. តើ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​បោះ‌បង់​ចោល​ជា​ដរាប​ឬតើ​ទ្រង់​មិន​ព្រម​ប្រោស‌ប្រាណ​ទៀត​ទេ​ឬ

8. តើ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬតើ​សេចក្ដី​សន្យា​ទ្រង់​អាក់‌ខាន​ទៅ​ជានិច្ច​ឬ

9. តើ​ព្រះ​ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬតើ​ទ្រង់​បាន​បិទ​បាំង​សេចក្ដី​អាណិត​មេត្តា​របស់​ទ្រង់​ទុកដោយ​សេចក្ដី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់

10. ៙ នោះ​ទូល‌បង្គំ​បាន​នឹក​ថានេះ​ហើយ​ជា​សេចក្ដី​ទុក្ខ​របស់​ទូល‌បង្គំតែ​ទូល‌បង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះ‌ហស្ត​ស្តាំនៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រោស​វិញ

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 77