7. គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាចកាលណាទ្រង់មានសេចក្ដីខ្ញាល់នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
8. ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មកផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ
9. គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសានៅផែនដី។ –បង្អង់
10. ៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្សនឹងសរសើរទ្រង់ឯសំណល់នៃសេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
11. ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាហើយលាបំណន់នោះចុះចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
12. ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញទ្រង់ជាទីគួរតក់ស្លុត ដល់ពួកក្សត្រនៅផែនដី។