គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 76:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. នៅ​ទី​នោះ ទ្រង់​បាន​បំបាក់​ព្រួញ ធ្នូ ខែល និង​ដាវហើយ​អស់​ទាំង​គ្រឿង​ចំបាំង​បង់។ –បង្អង់

4. ៙ ទ្រង់​រុងរឿង​ឧត្តម ហើយ​មាន​លំអ​ប្រសើរជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន

5. ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន គេ​បាន​ត្រឡប់​ជា​រំពា​វិញគេ​បាន​ដេក​អស់​ពេល​ដេក​របស់​គេ​ហើយក្នុង​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ណា​មួយ​អាចលើក​ដៃ​ឡើង​បាន​ឡើយ

6. ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោសនោះ​ទាំង​រទេះ​ចំបាំង និង​សេះ​ផងក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា

7. គឺ​ទ្រង់ ទ្រង់​តែ​១​ប៉ុណ្ណោះ ដែល​គួរ​ស្ញែង​ខ្លាចកាល​ណា​ទ្រង់​មាន​សេចក្ដី​ខ្ញាល់នោះ​តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ទ្រង់​បាន

8. ទ្រង់​បាន​ឲ្យ​ឮ​ពាក្យ​កាត់​ទោស​ពី​លើ​ស្ថាន‌សួគ៌​មកផែនដី​ក៏​ភ័យ​ខ្លាច ហើយ​ស្ងៀម​ឈឹង​នៅ

9. គឺ​ក្នុង​កាល​ដែល​ព្រះ​ទ្រង់​ឈរ​ឡើង ដើម្បី​ជំនុំ‌ជំរះប្រយោជន៍​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​មនុស្ស​រាបសានៅ​ផែនដី។ –បង្អង់

10. ៙ ពិត​ប្រាកដ​ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​មនុស្សនឹង​សរសើរ​ទ្រង់ឯ​សំណល់​នៃ​សេចក្ដី​ឃោរ‌ឃៅ នោះ​ទ្រង់​នឹង​រួប‌រឹត​ទុក​វិញ

11. ចូរ​បន់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នាហើយ​លា​បំណន់​នោះ​ចុះចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច

12. ទ្រង់​នឹង​កាត់​វិញ្ញាណ​នៃ​ពួក​ត្រកូល​ខ្ពស់​ចេញទ្រង់​ជា​ទី​គួរ​តក់‌ស្លុត ដល់​ពួក​ក្សត្រ​នៅ​ផែនដី។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 76