គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 76:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ស្រុក​យូដា​គេ​ស្គាល់​ព្រះ​ហើយព្រះ‌នាម​ទ្រង់​ក៏​ធំ នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល

2. រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិមហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន

3. នៅ​ទី​នោះ ទ្រង់​បាន​បំបាក់​ព្រួញ ធ្នូ ខែល និង​ដាវហើយ​អស់​ទាំង​គ្រឿង​ចំបាំង​បង់។ –បង្អង់

4. ៙ ទ្រង់​រុងរឿង​ឧត្តម ហើយ​មាន​លំអ​ប្រសើរជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន

5. ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន គេ​បាន​ត្រឡប់​ជា​រំពា​វិញគេ​បាន​ដេក​អស់​ពេល​ដេក​របស់​គេ​ហើយក្នុង​ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ណា​មួយ​អាចលើក​ដៃ​ឡើង​បាន​ឡើយ

6. ឱ​ព្រះ​នៃ​យ៉ាកុប​អើយ កាល​ណា​ទ្រង់​បន្ទោសនោះ​ទាំង​រទេះ​ចំបាំង និង​សេះ​ផងក៏​ត្រូវ​លក់​ស៊ប់​ទាំង​អស់​គ្នា

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 76