គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 74:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ទ្រង់​បាន​កិន​កំទេច​ក្បាល​របស់​ក្រពើព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន

15. ទ្រង់​បាន​វាយ​បំប្រេះ​ថ្ម ឲ្យ​មាន​ក្បាល​ទឹកនិង​ទឹក​ជ្រោះ​ចេញ​មកក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច បាន​រីង​ស្ងួត​ទៅ​ផង

16. ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរទ្រង់​បាន​បង្កើត​ពន្លឺ និង​ដួង​ព្រះ‌អាទិត្យ

17. ទ្រង់​បាន​តាំង​ព្រំ‌ខណ្ឌ​ទាំង​ប៉ុន្មាន​នៃ​ផែនដីហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។

18. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថាពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀលហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើបាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ

19. ឱ​សូម​កុំ​ប្រគល់​ជីវិត​នៃ​លលក​ទ្រង់​ដល់​សត្វ​ព្រៃសូម​កុំ​ភ្លេច​ពួក​មនុស្ស​កំសត់​របស់​ទ្រង់​ជា​ដរាប​ឡើយ

20. សូម​ទ្រង់​យល់​ដល់​សេចក្ដី​សញ្ញាដ្បិត​អស់​ទាំង​ទី​ងងឹត​នៅ​ផែនដីបាន​ពេញ​ដោយ​ទី​អាស្រ័យ​នៃ​សេចក្ដី​ច្រឡោត​ហើយ

21. ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​បាន​មក​វិញទាំង​មាន​សេចក្ដី​ខ្មាស​នោះ​ឡើយសូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌តបាន​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​វិញ។

22. ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឈរ​ឡើងផ្ចាញ់​គេ​ពី​ដំណើរ​ទ្រង់សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណាដែល​មនុស្ស​ល្ងី‌ល្ងើ​បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់រាល់​ថ្ងៃ​ជានិច្ច

23. សូម​កុំ​ភ្លេច​ពី​សូរ​សំរែក​របស់​ពួក​ត‌តាំង​នឹង​ទ្រង់ឬ​សូរ​ទ្រហឹង​អឺង‌កង​របស់​ពួក​អ្នក​ដែល​លើក​គ្នាមក​ទាស់​នឹង​ទ្រង់ដែល​ចេះ​តែ​ឮ​ឡើង​ជានិច្ច​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 74