គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 74:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជាទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាបហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើងទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ

2. សូម​នឹក​ចាំ​ពី​ពួក​ជំនុំ​ដែល​ទ្រង់​រើស​បានពី​កាល​ចាស់​បុរាណជា​ពួក​ដែល​ទ្រង់​បាន​លោះ​សំរាប់​ជា​ពូជ​អំបូរដែល​ទ្រង់​នឹង​គ្រង​ជា​មរដកគឺ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​បាន​គង់​នៅ

3. សូម​ទ្រង់​លើក​ព្រះ‌បាទ​យាង​មក​ឯ​កន្លែង​ដែល​នៅបាក់​បែក​ជានិច្ចគឺ​មក​ឯ​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​ខ្មាំង​សត្រូវបាន​ធ្វើ​នៅ​ក្នុង​ទី​បរិសុទ្ធ។

4. ៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោនៅ​កណ្តាល​ជំនុំ​របស់​ទ្រង់គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់

5. គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​លើក​ពូថៅ​ឡើងប្រុង​នឹង​កាប់​ព្រៃ​ញឹក

6. ឥឡូវ​នេះ​គេ​បំបាក់​បំបែក​អស់​ទាំង​ក្បាច់​ចំឡាក់ដោយ​ពូថៅ និង​ញញួរ

7. ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះ‌នាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី

8. ដោយ​នឹក​ក្នុង​ចិត្ត​ថា ចូរ​យើង​កំទេច​ចេញ​ឲ្យ​អស់គេ​ក៏​ដុត​បំផ្លាញ​អស់​ទាំង​សាលា​ប្រជុំ​នៃ​ព្រះដែល​នៅ​ក្នុង​ស្រុក​ដែរ។

9. ៙ យើង​ខ្ញុំ​មិន​ឃើញ​ទង់​របស់​យើង​ខ្ញុំ​ទៀត​ទេក៏​គ្មាន​ហោរា​ណា​ទៀត​ឡើយហើយ​ឥត​មាន​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំដែល​ដឹង​ជា​ការ​នេះ នឹង​បាន​ដល់​យូរ​ប៉ុណ្ណា​ដែរ

10. ឱ​ព្រះ‌អង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀល‌ត្មះដល់​កាល​ណាតើ​ពួក​ខ្មាំង​សត្រូវ​នឹង​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ឬ

11. ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះ‌ហស្តគឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះសូម​ទ្រង់​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឧរា​មកហើយ​បំផ្លាញ​គេ​ចុះ។

12. ៙ ប៉ុន្តែ​ព្រះ​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំតាំង​តែ​ពី​បុរាណ​មកទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្ដី​សង្គ្រោះ​នៅ​កណ្តាល​ផែនដី

13. ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ដោយ​ឫទ្ធិ​របស់​ទ្រង់ក៏​បាន​បំបែក​ក្បាល​អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​ទឹក

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 74