គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 73:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. គេ​តាំង​មាត់​ពោល​ទាស់​នឹង​ស្ថាន‌សួគ៌ហើយ​អណ្តាត​គេ​បង្វិល​ទៅ​មក​ពេញ​លើ​ផែនដី។

10. ៙ ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​ទ្រង់​វិល​មក​ឯ​ណេះក៏​ផឹក​សំរេង​ទឹក​ដែល​ពេញ​ពែង​ផង

11. គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជ្រាប​បានតើ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​ប្រកប​ដោយ​ដំរិះ​ដែរ​ឬ

12. នេះ​ហើយ​ដែល​ហៅ​ថា​មនុស្ស​អាក្រក់ហើយ​ដោយ​ព្រោះ​គេ​ចេះ​តែ​នៅ​ដោយ​សុខ​ស្រួលបាន​ជា​ទ្រព្យ‌សម្បត្តិ​គេ​ចំរើន​ឡើង

13. យ៉ាង​នោះ ការ​ដែល​ទូល‌បង្គំ​បាន​ជំរះ​ចិត្តហើយ​លាង​ដៃ​ឲ្យ​ឥត​មាន​សៅ‌ហ្មងនោះ​ឥត​ប្រយោជន៍​ទទេ

14. ដ្បិត​ទូល‌បង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។

15. ៙ បើ​សិន​ជា​ទូល‌បង្គំ​បាន​ពោល​ថាអញ​នឹង​និយាយ​ដូច្នេះ​ដែរនោះ​ឈ្មោះ​ថា​បាន​ក្បត់​ពូជ‌ពង្ស​នៃ​កូន​ចៅ​ទ្រង់​ហើយ

16. កាល​ទូល‌បង្គំ​បាន​ពិចារណាដើម្បី​ចង់​ដឹង​ច្បាស់​ពី​សេចក្ដី​នេះនោះ​ក៏​ពិបាក​ដល់​ទូល‌បង្គំ​ណាស់

17. ទាល់​តែ​ទូល‌បង្គំ​បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះហើយ​បាន​ពិចារណា​ពី​ចុង​បំផុត​របស់​គេ

18. ពិត​ប្រាកដ​ជា​ទ្រង់​ឲ្យ​គេ​ឈរ​នៅ​កន្លែង​ដ៏​រឥលទ្រង់​ក៏​បោះ​គេ​ចុះ​ទៅ​ឲ្យ​ត្រូវ​ហិន‌វិនាស

19. យី​អើ គេ​ត្រូវ​អន្តរ‌ធាន​ទៅ​ជា​ឆាប់​អី​ម៉្លេះគេ​ត្រូវ​សាប‌សូន្យ​ទៅ ដោយ​ហេតុ​គួរ​ស្ញែង​ខ្លាច

20. នេះ​បែប​ដូច​ជា​កាល​ណា​យល់‌សប្តិ​រួច​ភ្ញាក់​ឡើងឱ​ព្រះ‌អម្ចាស់​អើយ កាល​ណា​ទ្រង់​តើន​ឡើងនោះ​ទ្រង់​នឹង​តោះ‌តើយ​ចំពោះ​រូប​គេ​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 73