គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 73:24-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ទ្រង់​នឹង​នាំ​ទូល‌បង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់រួច​នឹង​ទទួល​ទូល‌បង្គំ​ចូល​ក្នុង​សិរី‌ល្អ

25. ឯ​នៅ​ស្ថាន‌សួគ៌ តើ​ទូល‌បង្គំ​មាន​អ្នក​ឯ​ណា​ក្រៅ​ពី​ទ្រង់ហើយ​នៅ​ផែនដី​ទូល‌បង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ

26. ឯ​សាច់ និង​ចិត្ត​ទូល‌បង្គំ នោះ​នឹង​សាប‌សូន្យ​ទៅ​បានប៉ុន្តែ​ព្រះ​ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ទូល‌បង្គំ​ជា​ដរាប​ដែរ។

27. ៙ ដ្បិត​មើល អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ទ្រង់គេ​នឹង​ត្រូវ​វិនាសទ្រង់​បំផ្លាញ​អស់​អ្នក​ដែល​ផិត​ចេញ​ពី​ទ្រង់

28. ឯ​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ចូល​ទៅ​ជិត​ព្រះនោះ​ជា​ការ​ល្អ​ដល់​ទូល‌បង្គំទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 73