គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 73:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ប្រាកដ​មែន ព្រះ​ទ្រង់​ប្រព្រឹត្ត​ល្អដល់​សាសន៍​អ៊ីស្រា‌អែលគឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ

2. តែ​ឯ​ជើង​ទូល‌បង្គំ បាន​កន្ធែក​ចេញ​ហៀប​នឹង​ផុត​ទី​ហើយជំហាន​នៃ​ទូល‌បង្គំ​បាន​ហៀប​នឹង​រឥល​ភ្លាត់​ទៅ

3. ដ្បិត​ទូល‌បង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួតដោយ​ឃើញ​សេចក្ដី​ចំរើនរបស់​មនុស្ស​អាក្រក់​នោះ។

4. ៙ ពី​ព្រោះ​កាល​គេ​ស្លាប់ នោះ​គ្មាន​ឈឺ​ចាប់​អ្វី​សោះគឺ​កំឡាំង​គេ​នៅ​តែ​មាំ‌មួន​ដដែល

5. គេ​មិន​មាន​ទុក្ខ ដូច​ជា​មនុស្ស​ធម្មតា​ឡើយក៏​មិន​ត្រូវ​វេទនា ដូច​មនុស្ស​ដទៃ​ដែរ

6. ហេតុ​នោះ​បាន​ជា​សេចក្ដី​អំនួត​របស់​គេប្រៀប​ដូច​ជា​ខ្សែ​ច្រវាក់​ពាក់​នៅ​កហើយ​គេ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​ច្រឡោត

7. ភ្នែក​គេ​លៀន​ចេញ ដោយ​មាន​សាច់​ច្រើនគេ​មាន​ច្រើន​លើស​ជាង​ចិត្ត​ប្រាថ្នា​ទៅ​ទៀត

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 73