គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌ដំកើង 72:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ពួក​មនុស្ស​ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថានគេ​នឹង​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់ នឹង​ក្រាប​លិទ្ធ​ធូលី​ដី

10. ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស និង​កោះ​ទាំង​ប៉ុន្មាននឹង​ថ្វាយ​សួយ‌អាករពួក​ក្សត្រ​នៃ​ស្រុក​សេបានិង​ស្រុក​សាបានឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ

11. អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះនៅ​ចំពោះ​ទ្រង់ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ

12. ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួចក្នុង​កាល​ដែល​ថ្លែង​ទុក្ខព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង

13. ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តាដល់​មនុស្ស​រហេម‌រហាម និង​មនុស្ស​ទុគ៌តក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង

14. ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិននិង​ការ​ច្រឡោតឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។

15. ៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ចហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ

16. ដូច្នេះ នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុករហូត​ដល់​កំពូល​ភ្នំឯ​គួរ​ស្រូវ នោះ​នឹង​ទ្រេត​ចុះ​ឡើងដូច​ជា​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូនហើយ​មនុស្ស​នឹង​ចំរើន​ឡើង​នៅ​ក្នុង​ទី​ក្រុងដូច​ជា​ស្មៅ​នៅ​ដី​ដែរ

17. នាម​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាបគឺ​នឹង​មាន​នៅ​អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ពរ​ដោយ‌សារ​ទ្រង់ អស់​ទាំង​សាសន៍​នឹង​ហៅ​ទ្រង់​ថា ជា​អ្នក​មាន​ពរ។

18. ៙ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះគឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែលជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ

19. សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ទ្រង់​បាន​ប្រកបដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ចសូម​ឲ្យ​ផែនដី​ទាំង​ស្រុង​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់អាម៉ែនៗ។

20. ៙ ពាក្យ​អធិស្ឋាន​របស់​ដាវីឌ ជា​បុត្រ​អ៊ីសាយចប់​តែ​ប៉ុណ្ណេះ។

សូមអានជំពូកពេញលេញ ទំនុក‌ដំកើង 72